Mark 1

លោក​យ៉ូហាន​បាបទីស្ទ​រៀប​ចំ​ផ្លូវ​របស់​ព្រះ​យេស៊ូ​​

1ដំណឹងល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ចាប់ផ្ដើម​ដូច​តទៅ៖ 2ដូចដែលលោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​បាន​សរសេរទុក​ថា៖ ​«មើល៍! ​យើង​ចាត់ទូតយើង​ឲ្យ​ទៅ
«មើល៍ យើងចាត់ទូតឲ្យទៅ» សូមមើល ម៉ាឡា ៣:១។
មុខអ្នក​ដើម្បី​រៀបចំផ្លូវ​ឲ្យ​អ្នក
3មានសំឡេងស្រែកនៅទីរហោឋាន
«មានសំឡេងស្រែកនៅទីរហោឋាន» សូមមើល អេសា ៤០:៣។
ថា៖ ​«ចូរ​រៀបចំដំណើរ​របស់​ព្រះអម្ចាស់​ចូរ​តម្រង់ផ្លូវ​របស់​ព្រះអង្គ»។
4នៅទីរហោឋាន​លោក​យ៉ូហាន
«លោកយ៉ូហាន» គេហៅជាទូទៅថា «យ៉ូហានបាប់ទីស្ទ» គាត់មិនមែនជាយ៉ូហានដែលជាសាវករបស់ព្រះយេស៊ូទេ។ មាន​នៅ​ក្នុង ១:៥-៦,១៤ ដែរ។​
​កំពុង​ធ្វើ​ពិធី​ជ្រមុជទឹកនិងប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការប្រែចិត្ដសម្រាប់ការលើកលែងទោសបាប
5មនុស្សមកពី​គ្រប់​ទីកន្លែង​ក្នុង​ស្រុកយូដានិង​ក្រុង​យេរូសាឡិមបានមកលោកយ៉ូហាន​ដើម្បី​ទទួល​សារភាពបាប​របស់​ខ្លួនព្រមទាំង​ទទួល​ពិធី​ជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់ 6លោកយ៉ូហានស្លៀកសម្លៀកបំពាក់
«សម្លៀកបំពាក់» របស់លោកយ៉ូហាន ដូចគ្នានឹងសម្លៀកបំពាក់របស់លោកអេលីយ៉ាដូច្នោះដែរ (២ ពង្សា ១:៨)។ មាន​នៅ​ក្នុង ១:៦ ដែរ។​
​ធ្វើពី​រោមអូដ្ឋ​ពាក់​ខ្សែក្រវាត់​ដែល​ធ្វើពី​ស្បែកនៅនឹងចង្កេះហើយ​គាត់​បរិភោគកណ្ដូបនិងទឹកឃ្មុំព្រៃ
7លោកប្រកាសថា៖ ​«ព្រះអង្គ​យាង​មកក្រោយខ្ញុំ​មាន​អំណាចខ្លាំងជាងខ្ញុំ​ហើយ​ខ្ញុំមិនស័ក្ដសមនឹងឱនស្រាយខ្សែស្បែកជើង​របស់​ព្រះអង្គ​ផង
«ខ្ញុំមិនស័ក្តិសម...ព្រះអង្គផង» នេះគឺជាការបន្ទាបខ្លួនដែលបានសំដែងចេញដោយអ្នកបម្រើម្នាក់។
8ខ្ញុំធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹកប៉ុន្ដែព្រះអង្គវិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នាដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ»។

ព្រះ​យេស៊ូ​​​ទ​ទួល​ពិធី​ជ្រមុជ​ទឹក​

9នៅគ្រានោះ​ព្រះ​យេស៊ូបានយាងមកពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេនិង​បាន​ទទួល​ពិធី​ជ្រមុជទឹកពី​លោក​យ៉ូហាននៅក្នុង​អូរ​យ័រដាន់ 10ពេលងើបចេញពីទឹកភ្លាម​ព្រះអង្គ​ទត​ឃើញស្ថានសួគ៌បើកចំហហើយ​ព្រះ​វិញ្ញាណ​បាន​យាងមក​សណ្ឋិត​លើព្រះអង្គដូចជា​សត្វ​ព្រាប 11ហើយមានសំឡេង​បន្លឺ​ចេញពីស្ថានសួគ៌មក​ថា៖ ​«អ្នកជាបុត្រ​ជា​ទីស្រលាញ់​របស់​យើង
«អ្នកជាបុត្រដ៏ជាទីស្រលាញ់របស់យើង» សូមមើល ទំនុក ២:៧។​
​យើង​ពេញចិត្ដនឹងអ្នកណាស់
«យើងពេញចិត្តនឹងអ្នកណាស់» សូមមើល អេសា ៤២:១។
»។

អារក្ស​​សាតាំង​ល្បួង​ព្រះ​យេស៊ូ​​​

12ភ្លាមនោះ​ព្រះ​វិញ្ញាណក៏ជំរុញព្រះអង្គឲ្យទៅទីរហោឋាន 13ព្រះអង្គនៅទីរហោឋានសែសិបថ្ងៃ​ត្រូវ​អារក្ស​សាតាំងល្បួងហើយ​ព្រះអង្គ​នៅជាមួយសត្វព្រៃនិង​មាន​ទេវតាចាំបម្រើព្រះអង្គផង

កិច្ចការរបស់ព្រះយេស៊ូក្នុងស្រុកកាលីឡេ

14បន្ទាប់ពី​គេ​ចាប់
ស្ដេចហេរ៉ូឌអានទីផាស ដែលជាអភិបាលស្រុកកាលីឡេ និងពើស៊ីបាន «ចាប់លោកយ៉ូហានទៅឃុំឃាំង» (សូមមើល ម៉ាកុ ៦:១៧-១៨)។
​លោក​យ៉ូហានឃុំឃាំង​ព្រះ​យេស៊ូក៏​យាង​ចូល​ស្រុក​កាលីឡេប្រកាសដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់
15ព្រះអង្គមានបន្ទូលថា៖ ​«ពេលកំណត់​បាន​មក​ដល់​ហើយនគរព្រះជាម្ចាស់មកជិតបង្កើយ​ចូរ​ប្រែចិត្ដហើយជឿដំណឹងល្អចុះ»។

ព្រះយេស៊ូត្រាស់ហៅអ្នកនេសាទបួននាក់ធ្វើជាសិស្សរបស់ព្រះអង្គ

16ពេល​ព្រះ​យេស៊ូ​យាងតាមមាត់បឹងកាលីឡេ​ព្រះអង្គ​បាន​ទតឃើញ​លោក​ស៊ីម៉ូននិង​លោក​អនទ្រេជាប្អូន​ពួកគេ​ជា​អ្នក​នេសាទ​កំពុង​បង់​សំណាញ់​ក្នុងបឹង 17ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​មកតាមខ្ញុំ​ខ្ញុំ​នឹង​ឲ្យ​អ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»។ 18ភ្លាមនោះពួកគេក៏ទុកសំណាញ់ចោល​រួច​ដើរតាមព្រះអង្គតែម្ដង 19កាលយាងហួស​ទីនោះ​បន្ដិច​ព្រះអង្គ​បាន​ទតឃើញ​លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ជា​ប្អូន​កំពុង​ជួសជុលសំណាញ់នៅក្នុងទូកអ្នកទាំងពីរ​ជា​កូន​របស់​លោក​សេបេដេ 20ភ្លាមនោះព្រះអង្គ​ត្រាស់ហៅអ្នកទាំងពីរ​ពួកគេ​ក៏ទុកឪពុក​ឲ្យ​នៅក្នុងទូកជាមួយ​ពួក​កូន​ឈ្នួល
«កូនឈ្នួល» គឺជាមនុស្សដែលគេជួលឲ្យជួយនេសាទត្រី។
​រួច​ដើរតាមព្រះអង្គទៅ

ព្រះ​យេស៊ូ​​​ដេញ​អារក្ស​

21ពួកគេ​ចូលក្នុង​ក្រុង​កាពើណិមហើយ​នៅ​ថ្ងៃសប្ប័ទ​ព្រះយេស៊ូ​ក៏​យាង​ចូលក្នុងសាលាប្រជុំភ្លាម​ហើយ​បាន​បង្រៀន​។​ 22អ្នកដែល​ស្ដាប់​នឹកអស្ចារ្យក្នុងចិត្ដចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គដ្បិត​ពេល​ព្រះអង្គបង្រៀនពួកគេ​ព្រះអង្គ​មានសិទ្ធិអំណាចមិនដូចជា​ពួក​គ្រូវិន័យឡើយ 23ហើយភ្លាមនោះនៅក្នុងសាលាប្រជុំមានបុរសម្នាក់មានវិញ្ញាណអាក្រក់
«វិញ្ញាណអាក្រក់» ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូបកាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្មភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូលរួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ​: រហូត​ទាល់​តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូវ​បាន​ដក​ចេញ​។​ មាន​​នៅ​​ក្នុង​ ១:២៦,២៧ ដែរ​​។​
ចូល
24ស្រែកឡើងថា៖ ​«ព្រះ​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែតអើយ! ​តើយើង
«យើង» ចង់​និយាយ​អំពី​វិញ្ញាណ​អាក្រក់​ជា​ច្រើន​ដែល​បាន​ចូល​ក្នុង​មនុស្ស​។​
និងព្រះអង្គ​មានរឿង​ហេតុអ្វី​នឹងគ្នា? ​តើ​ព្រះអង្គ​មកបំផ្លាញយើង? ​ខ្ញុំ​ស្គាល់ហើយ​ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ
«អង្គបរិសុទ្ធនៃព្រះជាម្ចាស់» ប្រហែលជាឈ្មោះព្រះមែស៊ី (ព្រះគ្រិស្ត)។
​នៃ​ព្រះជាម្ចាស់»
25ព្រះយេស៊ូក៏បន្ទោសវាថា៖ ​«ស្ងៀមចេញពីបុរសនេះទៅ 26វិញ្ញាណអាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់ប្រកិននិងស្រែកយ៉ាងខ្លាំង​រួចក៏​ចេញពីគាត់ទៅ 27មនុស្សទាំងអស់ភ្ញាក់ផ្អើល​និង​សួរ​គ្នាទៅវិញទៅមកថា៖ ​«ស្អីហ្នឹង? ​សេចក្ដី​បង្រៀនថ្មី​នេះ​មានសិទ្ធិអំណាចម៉្លេះ​លោក​បញ្ជា​ពួក​វិញ្ញាណអាក្រក់​វា​ក៏ស្ដាប់បង្គាប់លោក» 28ភ្លាមនោះកេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គក៏​ល្បី​ខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញ​ស្រុក​កាលីឡេ

ព្រះយេស៊ូប្រោសម្តាយក្មេករបស់ស៊ីម៉ូន(ពេត្រុស)ឲ្យជា

29កាល​ព្រះអង្គ​និង​ពួក​សិស្ស​ចេញពីសាលាប្រជុំភ្លាម​ក៏​នាំគ្នា​ចូលទៅក្នុងផ្ទះ​របស់​លោក​ស៊ីម៉ូននិង​លោក​អនទ្រេជាមួយ​លោក​យ៉ាកុបនិង​លោក​យ៉ូហាន​ផង​ដែរ។ 30កាលម្ដាយក្មេក​លោក​ស៊ីម៉ូន​កំពុងតែ​ដេកគ្រុន​គេ​ក៏ទូលព្រះអង្គភ្លាមថា​គាត់​ឈឺ 31ព្រះអង្គចូលទៅជិត​រួច​ក៏ចាប់ដៃ​លើក​គាត់ឡើងគាត់ក៏​បាន​ជា​ពី​គ្រុនហើយបម្រើពួកគេ

ព្រះយេស៊ូប្រោសមនុស្សជាច្រើនឲ្យជាបន្ទាប់ពីថ្ងៃលិចនាថ្ងៃសប្ប័ទ

32នៅល្ងាចនោះបន្ទាប់ពីថ្ងៃលិច
«បន្ទាប់ពីថ្ងៃលិច» សំដៅទៅលើចុងថ្ងៃសប្ប័ទ និងដើមថ្ងៃថ្មី គឺ​ជា​ពេល​ដែល​មនុស្ស​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ជា​ធម្មតា​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​។​
​គេ​នាំ​អស់​អ្នកជម្ងឺនិង​អ្នក​ដែល​មាន​អារក្សចូលទាំងឡាយមក​រក​ព្រះអង្គ
33អ្នកក្រុង
«អ្នកក្រុង» គឺជាមនុស្សដែលមកពីក្រុងកាពើណិម (ម៉ាកុ ១:២១)។
នោះទាំងមូលបានមក​ជួបជុំ​គ្នានៅមាត់ទ្វារ
34ព្រះអង្គបាន​ប្រោស​មនុស្ស​ជាច្រើន​ដែល​មានជំងឺរោគាផ្សេងៗ​ឲ្យ​ជាសះស្បើយនិង​បាន​បណ្ដេញអារក្សជាច្រើនចេញ​ពី​មនុស្ស​ហើយ​ព្រះអង្គ​មិនអនុញ្ញាត​ឲ្យ​អារក្សទាំងនោះនិយាយ​អ្វី​ឡើយព្រោះ​ពួកវា​ស្គាល់ព្រះអង្គ
«ពួកវាស្គាល់ព្រះអង្គ» មានន័យថាពួកវាស្គាល់ថាព្រះអង្គគឺជាព្រះមែស៊ី (សូមមើល ម៉ាកុ ១:២៤)។

ព្រះ​យេស៊ូ​​​ប្រកាសក្នុង​ស្រុក​កាលីឡេ​

35ព្រឹកឡើងកាល​ងងឹត​នៅឡើយ​ព្រះអង្គ​ក្រោកឡើងហើយចេញទៅកន្លែងស្ងាត់រួចក៏អធិស្ឋាននៅទីនោះ 36លោកស៊ីម៉ូននិង​ពួក​អ្នក​នៅ​ជាមួយ​បាន​តាមរកព្រះអង្គ 37លុះបាន​ឃើញព្រះអង្គហើយ​ពួកគេ​ទូលថា៖ ​«មនុស្ស​គ្រប់គ្នា​កំពុង​រក​លោក» 38ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«ចូរ​យើង​នាំគ្នា​ទៅក្រុង​ផ្សេងៗ​ដែល​នៅជិតនេះដើម្បី​ឲ្យ​ខ្ញុំ​ប្រកាសនៅទីនោះដែរដ្បិត​ខ្ញុំ​មកដើម្បី​ធ្វើ​ការ​នេះឯង»។ 39ព្រះអង្គបាន​យាងទៅគ្រប់ទីកន្លែងក្នុង​ស្រុក​កាលីឡេហើយប្រកាសនៅក្នុងសាលាប្រជុំ​របស់​គេព្រមទាំងបណ្ដេញអារក្សចេញ​ពី​មនុស្ស​ផង។

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់

40មាន​មនុស្ស​ឃ្លង់
«ឃ្លង់» ជាជំងឺស្បែកមួយប្រភេទធ្វើឲ្យក្លាយជាដំបៅ ប៉ុន្ដែនៅសម័យព្រះគម្ពីរ គេប្រហែលជារាប់ជំងឺស្បែកផ្សេងៗថាជាឃ្លង់ (លេវី ១៣:១-៤៦,១៤:១-៣២)។
ម្នាក់​បាន​មករកព្រះអង្គហើយលុតជង្គង់អង្វរថា៖ ​«លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា
«ជាស្អាត» មនុស្ស​ដែល​ស្បែក​មាន​ជំងឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ​ ហើយ​មិន​អាច​ចូល​ទៅ​ក្នុង​កន្លែង​ថ្វាយ​បង្គំ​ ឬ​ថ្វាយ​តង្វាយ​បាន​ទេ​។​ មាន​នៅ​ក្នុង ១:៤១,៤២,៤៤ ដែរ។​
ស្អាតបានប្រសិនបើ​លោក​ចង់»
41ព្រះអង្គអាណិត​គាត់​យ៉ាងខ្លាំង​ទាំង​លូក​ព្រះ
«ព្រះហស្ត» ជារាជសព្ទប្រើសម្រាប់ហៅ «ដៃ»។
ហស្ដ​ទៅ​ពាល់
«ព្រះអង្គ​...​ពាល់​»​ តាម​ប្រពៃ​ណី​ គឺ​ត្រូវ​ចៀសវាង​ប៉ះ​ពាល់​រាងកាយ​អ្នក​មាន​ជំងឺ​។​ ការ​ប៉ះពាល់​អ្នក​ដែល​មិន​ស្អាត​ នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​មិន​ស្អាត​ដែរ​។​
គាត់ដោយមានបន្ទូលថា៖ ​«ខ្ញុំចង់​ចូរ​ឲ្យ​ជា​ស្អាតចុះ»
42ភ្លាមនោះគាត់​ក៏​បាន​ជា​ស្អាតពី​ជំងឺ​ឃ្លង់តែម្ដង 43ព្រះអង្គក៏​ឲ្យ​គាត់ទៅភ្លាមទាំងមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា 44«ចូរ​ប្រយ័ត្នកុំនិយាយ​រឿងនេះ​ប្រាប់អ្នកណា​ឲ្យ​សោះប៉ុន្ដែ​ត្រូវ​ទៅបង្ហាញខ្លួន​ដល់​សង្ឃហើយ​ចូរ​ថ្វាយតង្វាយ
«ថ្វាយតង្វាយ» គឺ​ជា​តង្វាយ​ដែល​បាន​បង្គាប់​នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ (សូម​មើល​ លេវី​ ១៤:១-៣២)​។​
សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាតដូច​លោក​ម៉ូសេ​បាន​បង្គាប់
«ដូច​លោក​ម៉ូសេ​បាន​បង្គាប់​»​ មិន​មែន​មាន​ន័យ​ថា​ ក្រឹត្យ​វិន័យ​ចេញ​មក​ពី​លោក​ម៉ូសេ​ទេ​ ប៉ុន្តែ​មក​ពី​គម្ពីរ​ក្រឹត្យ​វិន័យ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​លោក​ម៉ូសេ​ ដែល​ជា​អ្នក​សរសេ​រក្រឹត្យ​វិន័យ​នេះ​ឡើង​។​
ដើម្បីជាបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។
45ប៉ុន្ដែបុរស​នោះ​បាន​ចេញទៅ​រួចក៏​ចាប់ផ្ដើមប្រកាស​អំពី​ការ​ជាច្រើននិង​បាន​ផ្សព្វផ្សាយ​អំពី​រឿងនេះ​ដូច្នេះ​ព្រះអង្គមិនអាច​យាង​ចូលក្នុងក្រុងដោយចំហទៀតឡើយគឺ​ព្រះអង្គ​គង់នៅខាងក្រៅក្រុងត្រង់កន្លែងស្ងាត់ហើយ​មនុស្ស​ពី​គ្រប់ទិសទី​បាន​មករកព្រះអង្គ
Copyright information for KhmKCB